Category: ព័ត៌មានសុខភាព
ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ
បុរសវ័យ ៥៧ឆ្នាំម្នាក់ មានជំងឺប្រែប្រួលកម្ដៅបេះដូងដែលទាមទារការព្យាបាល ហើយការវះកាត់ផ្លាស់ប្ដូរដាក់បេះដូងជ្រូកជាជម្រើសតែមួយគត់នាពេលបច្ចុប្បន្ន។ ជាលទ្ធផលដ៏អំណរ ក្រោយការវះកាត់ ៣ថ្ងៃ ស្ថានភាពសុខភាពបុរសអាមេរិកខាងលើមិនមានបញ្ហា ប៉ុន្តែស្ថិតក្នុងការតាមដានក្នុងកម្រិតខ្ពស់បំផុត ដែលទើបប្រកាសមុននេះប៉ុន្មានម៉ោង។ ផ្ដល់បទសម្ភាសន៍មុនវះកាត់បុរសចំណាស់ David Bennett ប្រាប់CNN ថា “នេះជាជម្រើសចុងក្រោយរបស់ខ្ញុំ ព្រោះខ្ញុំមិនទាន់ចង់ស្លាប់ទេ … អ៊ីចឹងមានតែប្រថុយធ្វើ ឬសុខចិត្តដេកស្លាប់…”។ ទោះជាការវះកាត់ទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅបន្តយកចិត្តទុកដាក់តាមដានសុខភាពរបស់ បុរសដំបូងបង្អស់លើលោកក្នុងការផ្លាស់ប្ដូរអវយវៈរបស់ជ្រូកច្រើនសប្ដាហ៍ទៀត លើបញ្ហា “ប្រព័ន្ធភាពស៊ាំ” ... Read More
ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ
ចំពោះស្រីៗគ្នាយើង អ្វីដែលយើងញ៉ាំអាចជះឥទ្ធិពលដល់ឱកាសនៃការមានផ្ទៃពោះ ហើយអាហារដែលល្អបំផុតសម្រាប់ស្ត្រីកំពុងព្យាយាមយកកូន គឺមិនខុសគ្នានឹងអាហារសម្រាប់យើងញ៉ាំទូទៅដែរ។ ចុះអាហារល្អសម្រាប់គ្នាយើងព្យាយាមយកកូនមានអ្វីខ្លះ? យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាលពីឆ្នាំ២០២០ បានបង្ហាញថា សម្រាប់ស្ត្រីដែលព្យាយាមយកកូនដោយធម្មជាតិ (ដោយមិនប្រើ បច្ចេកវិទ្យាជំនួយបន្តពូជវេជ្ជសាស្ត្រ) វីតាមីន និងសារធាតុចិញ្ចឹមខាងក្រោមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូនដូចជា៖ អាស៊ីតហ្វូលិក ... Read More
៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
ជំងឺមហារីកមានប្រមាណជា ៩,៥លានករណីនៅទ្វីបអាស៊ី ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក។ ក្នុងចំនួននេះ ជាង ៥លានករណី ជាជំងឺមហារីកសុដន់ មហារីកមាត់ស្បូន មហារីកពោះវៀនធំ និងមហារីកមាត់ធ្មេញ ដែលត្រូវបានរកឃើញទាន់ពេលវេលា តាមរយៈការថតរកជំងឺមហារីក។ ពិតណាស់ ទោះជាជំងឺមហារីកជាជំងឺដ៏កាចសាហាវយ៉ាងណាក្ដី យើងនៅតែអាចសង្គ្រោះជីវិតបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង។ កត្តានេះអាចផ្ដល់ឱកាសរស់រានលើសពី ៥ឆ្នាំ បើប្រៀបធៀបនឹងអ្នកដែលធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ។ ការរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូង តាមរយៈការពីនិត្យរកជំងឺមហារីក យើងអាចបង្ការជំងឺមហារីកដោយការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។ ក្រុមគ្រូពេទ្យអាចរកឃើញកោសិកាមិនប្រក្រតីក្នុងរាងកាយ ដែលមិនបង្ហាញរោគសញ្ញានៃជំងឺមហារីក។ ... Read More
នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាត់ពេល និងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់ស្កូវទាំងអស់គ្នា! តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមកពីសារធាតុពណ៌មេឡានីនដែលបានមកពីការផលិតរបស់កោសិកាមេឡាណូស៊ីតនៅក្នុងឫសសក់។ សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះមកថ្មីទៀត ដរាបណាឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកាមេឡាណូស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។ ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំឱ្យសក់ឆាប់ស្កូវ៖ ១. កាត់បន្ថយស្រេស្ត អ្នកជំនាញបានលើកឡើងថា ... Read More
ក្មេងឆ្លងកូវីដ-១៩ អាចវិវត្តជាជំងឺទឹកនោមផ្អែម បើចេញរោគសញ្ញាទាំងនេះ
ក្រោយជាសះស្បើយពីកូវីដ-១៩ មនុស្សចាស់មួយចំនួនអាចវិវត្តទៅជាជំងឺផ្សេងៗ។ អ្នកជំនាញក៏ បានព្រមានថា ជំងឺទឹកនោមផ្អែមជាបញ្ហាសុខភាពមួយធ្ងន់ធ្ងរ ដែលអាចកើតឡើងបន្ទាប់ពីយើងបានឆ្លងវីរុសកូវីដ-១៩។ ប៉ុន្តែ យើងប្រហែលជាមិនដឹងទេថា វីរុសកូវីដ-១៩ ក៏អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមលើកុមារដូចគ្នា។ ការសិក្សាពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក(CDC) ថ្វីត្បិតតែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលឆ្លងវីរុសកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការវិវត្តជាជំងឺទឹកនោមផ្អែម ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ចំនួននៃកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ បានកើនឡើង ចាប់ពីពេលដែលវីរុសនេះរាតត្បាត។ ពិតណាស់ កុមារដែលជាសះស្បើយពីកូវីដ-១៩ អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។ យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា ... Read More