Category: ព័ត៌មានអន្តរជាតិ
អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៨នាក់ និងរាប់សិបនាក់រងរបួស
អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៨នាក់ ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រុមមន្ត្រីបាននិយាយថា សាឡាងបានផ្ទុកមនុស្សជាង ៣០០ នាក់ ហើយបានធ្វើដំណើរពីរដ្ឋធានី Dhaka ទៅកាន់ស្រុក Barguna ភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ មនុស្សជាង ៦០នាក់ កំពុងត្រូវបានគេព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងបន្ដទៀត។ អគ្គីភ័យត្រូវបានគេជឿថា បានចាប់ផ្តើមនៅក្នុងបន្ទប់ម៉ាស៊ីន ប៉ុន្តែពុំមានសេចក្ដីរាយការណ៍បញ្ជាក់បន្ថែមនោះទេ។ គួរឱ្យដឹងដែរថា សាឡាងគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារទីនោះមានទន្លេច្រើន ហើយដីភាគក៏រាបស្មើ។ ... Read More
រថយន្តមួយទឹករបស់ជប៉ុនជាច្រើនគ្រឿងត្រូវទឹកកករុំជិតឈឹង ពេលមកដល់កំពង់ផែប្រទេសរុស្ស៊ី ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំងខុសធម្មតា
បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា រថយន្តជប៉ុនរាប់សិបគ្រឿងដែលបានមកដល់កំពង់ផែរបស់ប្រទេសរុស្ស៊ី ត្រូវបានទឹកកករុំជិតរហូតដល់កម្រាស់ ៦ អ៉ីញ ដោយសារអាកាសធាតុនៅតាមផ្លូវត្រជាក់ខ្លាំងពេក និងមានខ្យល់បក់ខុសពីធម្មតា។ រថយន្ដម៉ាក Toyota និង Honda ជាច្រើនត្រូវបានគេឃើញថា ត្រូវបានទឹកកកក្រាស់ៗរុំជិតឈឹង នៅពេលមកដល់ទីក្រុង Vladivostok ដឹកមកដោយនាវាដឹកទំនិញ Sun Rio Ro-Ro ។ រថយន្តទាំងនោះបានកកខ្លាំងក្នុងសីតុណ្ហភាព -១៩ អង្សាសេ ដូច្នេះហើយវាត្រូវការរថយន្តសណ្ដោង ... Read More
ក្រុមហ៊ុន Tesla ហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង ដោយសារបញ្ហាទាក់ទងនឹងសុវត្ថិភាពមួយចំនួន
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង បន្ទាប់ពីរកឃើញបញ្ហាមួយចំនួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកបើកបរ។ វាជាការប្រមូលមកវិញដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន និងស្មើនឹងទំហំការលក់នៅទូទាំងពិភពលោកឆ្នាំ២០២០ របស់ក្រុមហ៊ុនផលិតរថយន្តនេះ។ ក្រុមហ៊ុន Tesla បានដាក់ការប្រមូលរថយន្តមកវិញនៅថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (National Highway Traffic Safety) ដែលជានិយតករសុវត្ថិភាពផ្លូវថ្នល់របស់សហរដ្ឋអាមេរិក។ ការប្រមូលមកវិញនេះ នឹងគ្របដណ្តប់លើរថយន្ត Model S ដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០១៤ ... Read More
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងចូលទៅក្នុងសមុទ្រ ដែលជាសកម្មភាពបាញ់បង្ហោះជាលើកដំបូងក្នុងឆ្នាំ២០២២
រដ្ឋាភិបាលជប៉ុនបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលទំនងជាមីស៊ីលផ្លោង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ ឥឡូវនេះឆ្មាំសមុទ្រជប៉ុន កំពុងអំពាវនាវឱ្យនាវាធ្វើដំណើរត្រូវរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗ។ វាក៏បានប្រកាសដែរថា គ្រាប់មីស៊ីលផ្លោងនោះ ប្រហែលជាបានធ្លាក់ចុះមកវិញហើយ។ រដ្ឋាភិបាលជប៉ុនបានកោះប្រជុំបន្ទាន់មួយជាមួយក្រុមឆ្លើយតបរបស់ខ្លួន ហើយពួកគេនឹងបន្តវិភាគព័ត៌មាន និងតាមដានស្ថានភាពបន្ដទៀត។ គួរឱ្យដឹងដែរថា ការបាញ់បង្ហោះនេះ គឺជាសកម្មភាពលើកដំបូងក្នុងឆ្នាំ២០២២ សម្រាប់ប្រទេសកូរ៉េខាងជើង ក៏ដូចជាការប្តេជ្ញាឆ្នាំថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរ៕ Read More