Author: administrator
ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ
បុរសវ័យ ៥៧ឆ្នាំម្នាក់ មានជំងឺប្រែប្រួលកម្ដៅបេះដូងដែលទាមទារការព្យាបាល ហើយការវះកាត់ផ្លាស់ប្ដូរដាក់បេះដូងជ្រូកជាជម្រើសតែមួយគត់នាពេលបច្ចុប្បន្ន។ ជាលទ្ធផលដ៏អំណរ ក្រោយការវះកាត់ ៣ថ្ងៃ ស្ថានភាពសុខភាពបុរសអាមេរិកខាងលើមិនមានបញ្ហា ប៉ុន្តែស្ថិតក្នុងការតាមដានក្នុងកម្រិតខ្ពស់បំផុត ដែលទើបប្រកាសមុននេះប៉ុន្មានម៉ោង។ ផ្ដល់បទសម្ភាសន៍មុនវះកាត់បុរសចំណាស់ David Bennett ប្រាប់CNN ថា “នេះជាជម្រើសចុងក្រោយរបស់ខ្ញុំ ព្រោះខ្ញុំមិនទាន់ចង់ស្លាប់ទេ … អ៊ីចឹងមានតែប្រថុយធ្វើ ឬសុខចិត្តដេកស្លាប់…”។ ទោះជាការវះកាត់ទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅបន្តយកចិត្តទុកដាក់តាមដានសុខភាពរបស់ បុរសដំបូងបង្អស់លើលោកក្នុងការផ្លាស់ប្ដូរអវយវៈរបស់ជ្រូកច្រើនសប្ដាហ៍ទៀត លើបញ្ហា “ប្រព័ន្ធភាពស៊ាំ” ... Read More
ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ
ចំពោះស្រីៗគ្នាយើង អ្វីដែលយើងញ៉ាំអាចជះឥទ្ធិពលដល់ឱកាសនៃការមានផ្ទៃពោះ ហើយអាហារដែលល្អបំផុតសម្រាប់ស្ត្រីកំពុងព្យាយាមយកកូន គឺមិនខុសគ្នានឹងអាហារសម្រាប់យើងញ៉ាំទូទៅដែរ។ ចុះអាហារល្អសម្រាប់គ្នាយើងព្យាយាមយកកូនមានអ្វីខ្លះ? យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាលពីឆ្នាំ២០២០ បានបង្ហាញថា សម្រាប់ស្ត្រីដែលព្យាយាមយកកូនដោយធម្មជាតិ (ដោយមិនប្រើ បច្ចេកវិទ្យាជំនួយបន្តពូជវេជ្ជសាស្ត្រ) វីតាមីន និងសារធាតុចិញ្ចឹមខាងក្រោមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូនដូចជា៖ អាស៊ីតហ្វូលិក ... Read More
៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
ជំងឺមហារីកមានប្រមាណជា ៩,៥លានករណីនៅទ្វីបអាស៊ី ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក។ ក្នុងចំនួននេះ ជាង ៥លានករណី ជាជំងឺមហារីកសុដន់ មហារីកមាត់ស្បូន មហារីកពោះវៀនធំ និងមហារីកមាត់ធ្មេញ ដែលត្រូវបានរកឃើញទាន់ពេលវេលា តាមរយៈការថតរកជំងឺមហារីក។ ពិតណាស់ ទោះជាជំងឺមហារីកជាជំងឺដ៏កាចសាហាវយ៉ាងណាក្ដី យើងនៅតែអាចសង្គ្រោះជីវិតបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង។ កត្តានេះអាចផ្ដល់ឱកាសរស់រានលើសពី ៥ឆ្នាំ បើប្រៀបធៀបនឹងអ្នកដែលធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ។ ការរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូង តាមរយៈការពីនិត្យរកជំងឺមហារីក យើងអាចបង្ការជំងឺមហារីកដោយការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។ ក្រុមគ្រូពេទ្យអាចរកឃើញកោសិកាមិនប្រក្រតីក្នុងរាងកាយ ដែលមិនបង្ហាញរោគសញ្ញានៃជំងឺមហារីក។ ... Read More
នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាត់ពេល និងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់ស្កូវទាំងអស់គ្នា! តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមកពីសារធាតុពណ៌មេឡានីនដែលបានមកពីការផលិតរបស់កោសិកាមេឡាណូស៊ីតនៅក្នុងឫសសក់។ សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះមកថ្មីទៀត ដរាបណាឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកាមេឡាណូស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។ ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំឱ្យសក់ឆាប់ស្កូវ៖ ១. កាត់បន្ថយស្រេស្ត អ្នកជំនាញបានលើកឡើងថា ... Read More
ក្មេងឆ្លងកូវីដ-១៩ អាចវិវត្តជាជំងឺទឹកនោមផ្អែម បើចេញរោគសញ្ញាទាំងនេះ
ក្រោយជាសះស្បើយពីកូវីដ-១៩ មនុស្សចាស់មួយចំនួនអាចវិវត្តទៅជាជំងឺផ្សេងៗ។ អ្នកជំនាញក៏ បានព្រមានថា ជំងឺទឹកនោមផ្អែមជាបញ្ហាសុខភាពមួយធ្ងន់ធ្ងរ ដែលអាចកើតឡើងបន្ទាប់ពីយើងបានឆ្លងវីរុសកូវីដ-១៩។ ប៉ុន្តែ យើងប្រហែលជាមិនដឹងទេថា វីរុសកូវីដ-១៩ ក៏អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមលើកុមារដូចគ្នា។ ការសិក្សាពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក(CDC) ថ្វីត្បិតតែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលឆ្លងវីរុសកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការវិវត្តជាជំងឺទឹកនោមផ្អែម ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ចំនួននៃកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ បានកើនឡើង ចាប់ពីពេលដែលវីរុសនេះរាតត្បាត។ ពិតណាស់ កុមារដែលជាសះស្បើយពីកូវីដ-១៩ អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។ យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា ... Read More
កំសត់ណាស់! Georgina រៀបរាប់ពីជីវិតដ៏លំបាករបស់ខ្លួនបែបនេះកាលពីមិនទាន់ស្គាល់ Ronaldo
អឺរ៉ុប៖ គូស្នេហ៍របស់កីឡាករ Cristiano Ronaldo កញ្ញា Georgina Rodriguez បានរៀបរាប់អំពីជីវិតដ៏កំសត់របស់ខ្លួនមុនពេលដែលនាងស្គាល់ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ខាងលើ។ ជាការពិតណាស់ Ronaldo បានបង្កើតភ្លើងស្នេហ៍ជាមួយ Georgina តាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយ បច្ចុប្បន្ននេះ កញ្ញាក៏កំពុងតែមានកូនភ្លោះនៅក្នុងផ្ទៃរបស់ដែរជាមួយនឹងទ្រព្យសម្បត្តិរាប់លានដែលពួកគេទាំងពីរបានខិតខំកសាងជាមួយគ្នា។ យ៉ាងណាក្តី ប្រិយមិត្តច្បាស់ជាចង់ដឹងថា មុនស្គាល់ Ronaldo តើ Georgina បានជួបបញ្ហាលំបាកអ្វីខ្លះនៅក្នុងជីវិតរបស់នាង។ Read More
ផ្លូវការ! បឹងកេត ប្រកាសយកបានខ្សែប្រយុទ្ធគិរីវង់រូបនេះមករួមក្រុមហើយសម្រាប់រដូវកាលថ្មី
កម្ពុជា៖ ក្លិប បឹងកេត បានប្រកាសជាផ្លូវការអំពីការនាំយកកីឡាករ ឯម ផាន់ណា ពីក្លិប គិរីវង់សុខសែនជ័យ មករួមក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះ។ជាការពិតណាស់ ផាន់ណា មានតួនាទីជាខ្សែប្រយុទ្ធ និង អាចត្រូវបានគេជាចាត់ទុកជាវីរបុរសរបស់គីរិវង់ផងដែរ បន្ទាប់ពីរូបគេធ្លាប់បានរួមចំណែកជួយក្លិបអស់រយៈពេលជាច្រើនឆ្នាំ មុនសម្រេចចិត្តចូលរួមជាមួយបឹងកេត។ រូបគេជាកីឡាករម្នាក់ដែលពូកែក្នុងការស៊ុតបញ្ចូលទីពីចម្ងាយជាពិសេសគេអាចបញ្ចប់ទីតាមរយៈការស៊ុតជើងស្តាំ ក៏បាន ជើងឆ្វេងក៏បាន។ Read More
គិតចឹងអត់? Rivaldo ថាបួននាក់នេះមានឱកាសឈ្នះ Ballon d’Or ឆ្នាំ ២០២២ ច្រើនជាងគេ
អឺរ៉ុប៖ លោក Rivaldo បាននិយាយថា ខ្សែប្រយុទ្ធ Kylian Mbappe និង Neymar Jr. សមនឹងឈ្នះពានបាល់មាស Ballon d'Or ឆ្នាំ២០២២ នេះណាស់។ក្រៅពីនោះលោកក៏គិតថា Lionel Messi និង Robert Lewandowski ក៏អាចមានឱកាសឈ្នះដែរ។កាលពីរដូវកាល២០២០-២០២១ គឺម្ចាស់ពាន Ballon d'Or បានទៅលើខ្សែប្រយុទ្ធ Lionel Messi ខណៈដែលមានមតិចម្រូងចម្រាសជាច្រើនបានលើកឡើងថា Lewandowski សមនឹងឈ្នះពាននេះជាង Messi ទៅទៀត។ យ៉ាងណាមិញ រដូវកាលថ្មីបានចាប់ផ្ដើមហើយ ដោយគេឃើញថាមានកីឡាករជាច្រើនសុទ្ធតែបានបង្ហាញទម្រង់លេងយ៉ាងល្អដូចជា Mohamed Salah, Karim Benzema, ... Read More
នរណាគេ? កាសែត France Football បានបង្ហាញថា Mbappe គឺល្អអត់ដល់ខ្សែប្រយុទ្ធរួមសញ្ជតិរូបនេះទេ
បរទេស៖ Karim Benzema ត្រូវបានជាប់ឈ្មោះជាកីឡាករបារាំងល្អបំផុតប្រចាំឆ្នាំ ២០២១។ ហើយមួយគ្រាប់របស់ម្ចាស់អាវលេខ ៩ ទល់នឹង Barcelona នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Supercopa de Espana បានធ្វើឱ្យគាត់ក្លាយជាកីឡាករម្នាក់ដែលរកបាន ៣០២ គ្រាប់ឱ្យ Real Madrid។ ជាការពិតណាស់ ការបន្តលេងនូវទម្រង់ដ៏ល្អឥតខ្ចោះរបស់គាត់បែបនេះ បានធ្វើឱ្យគាត់កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្លិប, ហើយកាលពីឆ្នាំ ២០២១ កន្លងទៅខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ បារាំងជាថ្មីផងដែរ, បន្ទាប់ពីក្រុមគ្រូបង្វឹកមើលឃើញនូវសក្តានុពលដ៏អស្ចារ្យរបស់គាត់។ តាមរយៈសមត្ថភាពដ៏ប៉ិនប្រសព្វបែបនេះហើយ ទើបធ្វើឱ្យកាសែត France ... Read More
De Bruyne ទះមួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ជួយឱ្យ Man City បំបាក់ Chelsea ១-០
ជាការពិតណាស់ Man City កាន់តែមានភាគរយខ្ពស់ឡើងក្នុងការការពារតំណែងជើងឯករបស់ខ្លួននៅក្នុងរដូវកាលនេះ ក្រោយយប់មិញពួកគេទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពីក្រុម Chelsea។ គួរបញ្ជាក់ថា ពេលនេះ Man City កំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Premier League, ក្រោយឆ្លងកាត់ ២២ ប្រកួត ពួកគេឈ្នះ ១៨ ស្មើ ២ និង ចាញ់ ២ មាន ៥៦ ពិន្ទុ, ចំណែកឯ Chelsea វិញកំពុងឈរនៅលេខរៀងទី ២ ដោយឆ្លងកាត់ ... Read More