ព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួន ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ៥–១១ ខែតុលា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានី-ខេត្ត តំបន់មួយចំនួនភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់។

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយប្រព័ន្ធសម្ពាធទាប(ITCZ)បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ វានឹងជួបប្រសពគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) នឹងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ៕