ខេត្តប៉ៃលិន មានជំនន់ទឹកភ្លៀងបណ្តាលឲ្យប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ៧០ខ្នងផ្ទះ និងដីកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងស្រុកសាលាក្រៅ

 

ខេត្តប៉ៃលិន៖ ភ្លៀងបន្តធ្លាក់ខ្លាំងក្នុងកម្រិតពី ( ៥០,០មម ទៅ ៦៥.០មម ) កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃត្រង់ទី៣ ខែតុលា ឆ្នាំ២០២២ នេះ បានបង្កជាជំនន់ទឹកភ្លៀងបណ្តាលឲ្យប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ៧០ខ្នងផ្ទះ មានខូចខាតផ្ទះបន្ថែមទៀត និងដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងស្រុកសាលាក្រៅ ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ក៏បានចាត់ចែងមន្ត្រីប្រចាំការតាមគោលដៅសំខាន់ៗ ដើម្បីតាមដានស្ថានភាពទឹក និងបានបើកទ្វារទឹកតាមសំណង់នានា ក្នុងគោលបំណងរំលួសទឹកចេញពីក្នុងអាង និងអូរនានា ទុកជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា ​ជាពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង៕