មន្រ្តីជំនាញ ដកហូតទំនិញជាង ១០០គីឡូក្រាម និងពិន័យម្ចាស់ឃ្លាំង ស្ថិតក្នុងខេត្តកំពង់ចាម

 

មន្រ្តីជំនាញ ក.ប.ប សាខាខេត្តកំពង់ចាម បានបន្តចុះត្រួតពិនិត្យឃ្លាំងស្តុក/ចែកចាយទំនិញមួយកន្លែង ស្ថិតនៅក្នុងខេត្តកំពង់ចាម ក៏រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើសប្រាស់ចំនួន ១០២.០៥គីឡូក្រាម ។

មន្រ្តីជំនាញ ក.ប.ប បានដកហូតទំនិញខូចគុណភាពខាងលើយកមកដុតកម្ទេចចោល និងពិន័យម្ចាស់ឃ្លាំង ៕

CATEGORIES
Share This