សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់! ទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមហក់ឡើងខ្ពស់ហើយ ខណៈទ្វារទឹកខាងលើត្រូវបានបើកដើម្បីរំដោះសម្ពាធទឹក
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោតត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស ខណៈកម្ពស់ទឹកកើនឡើង ហើយទ្វារទឹកខាងលើត្រូវបានបើកដើម្បីរំដោះសម្ពាធទឹក ដែលស្ទឹងព្រែកត្នោត មានប្រភពទឹកហូរធ្លាក់ចាប់ពីភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបន្តហូរធ្លាក់មកដល់រាជធានីភ្នំពេញ បានបង្កឱ្យមានទឹកជំនន់។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា៖ ព្យុះទីហ្វុងណូរុ អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមដងទន្លេមេគង្គ ជាពិសេសក្នុងខេត្តកំពង់ចាម ស្ទឹងត្រែង ក្រចេះ និងផ្នែកខ្លះនៃរាជធានីភ្នំពេញ ក្នុងរយៈពេល៣ទៅ៥ថ្ងៃខាងមុខ។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា៖ ការហក់ឡើងនៃកម្រិតទឹកទន្លេមេគង្គ អាចនឹងបណ្ដាលឱ្យមានទឹកជំនន់នៅតាមតំបន់មួយចំនួនតាមដងទន្លេ។
ក្រសួងបន្តថា ក្នុងរយៈពេលពី៣ទៅ៥ថ្ងៃខាងមុខ កម្ពស់ទឹកទន្លេមេគង្គអាចឡើងដល់ប្រហែល១០ម៉ែត្រ នៅខេត្តស្ទឹងត្រែង, ២១ម៉ែត្រ នៅក្រចេះ, ១៤,៣ម៉ែត្រ នៅកំពង់ចាម និង ៩,៤ ម៉ែត្រនៅភ្នំពេញ។ ផ្អែកលើទិន្នន័យរបស់គណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា កម្រិតទឹកនឹងកើនឡើងប្រហែល២ទៅ ២,៥ម៉ែត្រ ៕