សពមនុស្ស៨នាក់ អណ្តែតដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ករណីលិចទូកដឹកជនជាតិចិនមួយគ្រឿងក្នុងលម្ហសមុទ្រកោះតាងប្រទេសកម្ពុជា
ភ្នំពេញ៖ សមត្ថកិច្ចព្រំដែនទឹកកម្ពុជា នៅថ្ងៃទី ២៩ កញ្ញានេះថា មានសាកសពមនុស្ស៨នាក់ទៀត ដែលសន្និដ្ឋានថា ជាជនជនរងគ្រោះ ករណីលិចទូកដឹកជនជាតិចិនមួយគ្រឿងក្នុងលម្ហសមុទ្រកោះតាងប្រទេសកម្ពុជា បានអណ្តែតទៅដល់ឆ្នេរសមុទ្រប្រទេសវៀតណាម។
សមត្ថកិច្ចខេត្តមាត់សមុទ្រក្នុងប្រទេសវៀតណាម ប្រាប់សមត្ថកិច្ចកម្ពុជាថា អាជ្ញាធរវៀតណាមបានប្រទះឃើញសាកសពមនុស្ស៨នាក់ អណ្តែតមកដល់ឆ្នេរសមុទ្រក្នុងប្រទេសវៀតណាម នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃ២៩កញ្ញា២០២២នេះ ។
ក្រោយពិនិត្យសាកសពមនុស្សទាំង៨នាក់នេះ សមត្ថកិច្ច វៀតណាម ធ្វើការ សន្និដ្ឋានថាជាសាកសព ជនរងគ្រោះ លិចទូក នៅលម្ហសមុទ្រកោះតាង ប្រទេសកម្ពុជាកាលពីថ្ងៃទី ២២ខែកញ្ញា២០២២ កន្លងទៅ។
ទូកមួយគ្រឿងដែលដឹកជនជាតិចិន ៤១នាក់ ក្រោយលិចចូលទៅក្នុងលម្ហសមុទ្រកោះតាង ខាងកម្ពុជា សង្គ្រោះនិងរកឃើញចំនួន២៤នាក់(ស្លាប់៣នាក់)៕
CATEGORIES ព័ត៌មានជាតិ