អាជ្ញាធរខណ្ឌចំការមន ធ្វើការហាមឃាត់ក្រុមយុវជនស្រលាញ់បរិស្ថាន ដង្ហែសាកសពព្រៃឈើ ដើម្បីយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន

 

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមយុវជនស្រលាញ់បរិស្ថាន បាននាំគ្នាធ្វើពិធីដង្ហែសាកសពព្រៃឈើ ដើម្បីយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន។

បើតាមអ្នកធ្វើដំណើរតាមដងផ្លូវ ចាប់ពីស្ថានទូតចិន ឆ្ពោះមកក្រសួងបរិស្ថាន គេឃើញ ក្រុមយុវជនស្រលាញ់បរិស្ថាន បានរៀបចំធ្វើពិធីដង្ហែសាកសពព្រៃឈើ ដូចជាដង្ហែសពមែនទែន៕

ក្រុមយុវជនស្រលាញ់បរិស្ថាន ដង្ហែញត្តិទៅក្រសួងបរិស្ថាន ព្រឹកនេះ ដោយ​សារ​ពួក​គាត់​មើល​ឃើញ​ថា ស្ថាន​ភាព​ព្រៃឈើ​នៅ​កម្ពុជា កំពុង​រង​ការ​កាប់​បំផ្លាញ​កាន់​តែ​ច្រើន​ បន្ទាប់​ពី​ក្រសួង​បរិស្ថាន ហាម​ឃាត់​មិន​ឲ្យ​សហគមន៍​មូល​ដ្ឋាន​និង​ប្រជា​ពលរដ្ឋ​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ ចុះ​ល្បាត​ព្រៃ​ឈើ​ដូច​មុន។

បើទោះប្បី ជាក្រុមយុវជនស្រលាញ់បរិស្ថាន បានរៀបចំធ្វើពិធីដង្ហែសាកសពព្រៃឈើ ដូចជាដង្ហែសពមែនទែន យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌចំការមន ធ្វើការហាមឃាត់៕

CATEGORIES
Share This