ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម​ អ៊ុំ​ រាត្រី​ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១៨ភូមិ ស្ថិតនៅក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ​

 

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេស (គ.ជ.គ.ម) ថ្នាក់ជាតិ​ អមដំណេីរដោយ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានចុះពិនិត្យស្ថានភាពទឹកជំនន់
នៅឃុំទឹកជោរ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២២​

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម​ អ៊ុំ​ រាត្រី​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១៨ភូមិ ស្ថិតនៅឃុំទឹកជោរ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម​ អ៊ុំ​ រាត្រី​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេរ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងហើយ ក៏បាននាំយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេច សួរសុខទុកនិងផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ៕