មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រកាសជូនដំណឹងដល់អាជ្ញាធរទូរទាំងខេត្ត និងប្រជាពលរដ្ឋទូរទាំងខេត្ត ឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំនន់ទឹកភ្លៀង

 

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានជូនដំណឹងពីស្ថានភាពទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ក្នុងស្រុកច្រើន និងទឹកហូរធ្លាក់មកពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែន និងកំពស់ទឹកជិតនិងហួសកំពស់ប្រកាសប្រុងប្រយ័ត្នក្នុងតំបន់។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សូមប្រកាសជូនដល់អាជ្ញាធរគ្រប់ថ្នាក់ នៅគ្រប់ស្រុក-ក្រុង គ្រប់ឃុំ ប្រជាពលរដ្ឋ ទាំងអស់ក្នុងខេត្ត មេត្តាយកកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្រែងមានប្រការណាកេីតឡេីងជាយថាហេតុ ៕