ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនអ្នកលេងល្បែងសុីសងខុសច្បាប់ បៀរសុីគូរថៃ និងកត់កន្ទុយលេខ ចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

 

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២២ នេះ លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនអ្នកលេងល្បែងសុីសងខុសច្បាប់ បៀរសុីគូរថៃ និងកត់កន្ទុយលេខចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន។

ជនសង្ស័យចំនួន ៦នាក់ មានឈ្មោះ ដូចខាងក្រោម:
១ ឃិន សារ៉ន ហៅ ម៉ាក ភេទប្រុស អាយុ៦០ឆ្នាំ,
២ ឈ្មោះ ឃួន ធី ភេទស្រី អាយុ៥៥ឆ្នាំ,
៣ ឈ្មោះ ហ៊ួ ស្រី ភេទស្រី អាយុ៤០ឆ្នាំ,
៤ ឈ្មោះ សេង ម៉ៅ ហៅ ស្រី អាយុ៣០ឆ្នាំ,
៥ ឈ្មោះ ភឿក ណាង ភេទស្រី អាយុ៥០ឆ្នាំ
៦ ឈ្មោះ ម៉ាក ស្រី ភេទស្រី អាយុ៤៣ឆ្នាំ។

លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យដែលសម្រេចឃុំខ្លួនខាងលើ ត្រូវបានចោទពីបទកត់កន្ទុយលេខដោយខុសច្បាប់ បើកលេងល្បែងស៊ីសងដោយខុសច្បាប់ និងលេងល្បែងដោយខុសច្បាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និង៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៕