ព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួន ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ តែអាចមានភ្លៀងធ្លាក់ពីម្រិតបង្គួរទៅដល់ច្រើន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម និងលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅ២៧ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានី-ខេត្ត តំបន់មួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីកំរិតបង្គួរទៅបង្គួរដល់ច្រើន និងតំបន់មួយចំនួនខ្លះទៀតមានភ្លៀងធ្លាក់ពីកម្រិតពីខ្សោយទៅមធ្យម និងលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់៕

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បាបបញ្ជាក់ថា នៅថ្ងៃទី២៨-២៩ ខែកញ្ញា ប្រទេសកម្ពុជាបន្តឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NONU) ។ ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្តាលនៅវេលាម៉ោង១យប់ នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ (TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពលទៅជាសម្ពាធទាប (LOW) ។ បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា នឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម៕

ដោយឃើញ ស្ថានភាពធាតុអាកាស ដូចនេះ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បន្តសូមឲ្យអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕