បែកធ្លាយ !! លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបើកភ្លើងខៀវឱ្យបុគ្គលមួយក្រុមចាក់ដីលុបចំណីផ្លូវ និងសាងសង់ គោលបំណងយកមកធ្វើជាកម្មសិទ្ធ

 

បន្ទាយមានជ័យ ÷ បែកធ្លាយទៀតហើយលោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចាប់តាំងពីទទួលបានតំណែងជាអភិបាលក្រុងមកឮសូរតែរឿងឥតឈប់ឈរទាល់តែសោះអស់ពីរឿងមួយទៅរឿងមួយ ដូចជារឿងថ្មីៗនេះអញ្ចឹង ដីមួយកន្លែងនៅខាងក្រោយស្នាក់ការភូមិ ចាន់គីរី និងខាងក្រោយសាលារៀនតំណក់ទឹក ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ មនុស្សមួយក្រុមបាននាំគ្នាចាក់ដីយកលើចំណីផ្លូវ បន្ទាប់បែងចែកដីគ្នាយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដីចំណីផ្លូវសាធារណៈរបស់រដ្ឋខាងលើ គឺមន្ទីរកសិកម្ម ជាអ្នកធ្វើ និងមានការអនុញ្ញាតពី លោក ភោគ លន ចៅសង្កាត់ ប៉ោយប៉ែត លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយបែត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ទើបមានការចាក់ដីលុប និងសាងសង់ លើចំណីផ្លូវរបស់រដ្ឋ បាន ។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី (HR NEWS TV) រង់ចាំការបំភ្លឺ ពី លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មន្ទីរកសិកម្ម និងរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមទំនាក់ទំនងលេខទូរស័ព: ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ចាប់ពីម៉ោង ០៨÷៣០នាទីព្រឹក ដល់ម៉ោង ០២÷០០នាទីថ្ងៃត្រង ដល់ម៉ោង ០៥÷០០នាទីល្ងាច៕