ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈទ្រទ្រង់សាកលវិទ្យាល័យ និងលោកជំទាវ ជ័យ ណាវី បានឧបត្ថម្ភនូវកៅអីថ្ម ចំនួន១១ឈុត ដល់សាកលវិទ្យាល័យជាតិមានជ័យ សម្រាប់ឱ្យសាស្រ្តាចារ្យ គ្រូបង្រៀន បុគ្គលិក និងនិស្សិតអង្គុយសិក្សាស្រាវជ្រាវ និងលំហែកាយក្រោយពីការសិក្សា

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈទ្រទ្រង់សាកលវិទ្យាល័យ និងលោកជំទាវ ជ័យ ណាវី បានឧបត្ថម្ភនូវកៅអីថ្ម ចំនួន១១ឈុត ដល់សាកលវិទ្យាល័យជាតិមានជ័យ សម្រាប់ឱ្យសាស្រ្តាចារ្យ គ្រូបង្រៀន បុគ្គលិក និងនិស្សិតអង្គុយសិក្សាស្រាវជ្រាវ និងលំហែកាយក្រោយពីការសិក្សា។

គណៈគ្រប់គ្រង គ្រូ និងនិស្សិត បានវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភដ៏ថ្លៃថ្លានេះពិតជាបានបង្ហាញនូវសមានចិត្តដ៏ល្អប្រពៃរបស់ ឯកឧត្តមអភិបាល ខេត្ត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យជាតិមានជ័យ និងដើម្បីជាប្រយោជន៍ដល់បុគ្គលិក និងនិស្សិតអង្គុយសិក្សាស្រាវជ្រាវ។

គណៈគ្រប់គ្រង គ្រូ និងនិស្សិត សូមគោរពជូនពរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ មានសុខភាពល្អ កម្លាំងមាំមួន សម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕