សមត្ថកិច្ច និងក្រុមសង្គ្រោះជួយសង្រ្គោះជនជាតិចិនបានចំនួន១៨នាក់ និងបន្តស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន ២៣នាក់ ក្នុងហេតុការទូកមួយគ្រឿងដែលបានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឺ និងកោះតាង កាលពីម្សិលមិញ

 

ខេត្តព្រះសីហនុ៖ ទូកមួយគ្រឿងដែលមានជនជាតិចិនជិះជាច្រើនាក់ បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឺ និងកោះតាង វេលាម៉ោងជិត៤ល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២។

ក្រោយទទួលបានពត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៌សង្រ្គោះ ក្នុងនោះ សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន ២៣នាក់ទៀត។

ឈ្មោះ CHENGui Sheng អ្នករួមដំណើរលើទូក ដែលជាជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិ ជាមួយតៃកុងទូកជនជាតិខ្មែរចំនួន ០២នាក់ និងបានបន្តនៅលើទូកឈើនោះ
រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿង ប្រភេទទូកអូស ពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានជិតលិចបាត់នៅកណ្តាលសមុទ្រ និងបច្ចប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន៕