លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហាងបញ្ចាំ ម៉ូតូខុសច្បាប់ ដែលមានយីហោរឈ្មោះ ប្រាក់ម៉ាលី (ហៅរតន)

 

ភ្នំពេញ៖ ឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលរង រាជធានីភ្នំពេញ បានដឹកនាំកម្លាំចុះបង្ក្រាបទីតាំងហាងបញ្ចាំ ម៉ូតូខុសច្បាប់ ដែលមានយីហោរឈ្មោះ ប្រាក់ម៉ាលី (ហៅរតន) នឹងធ្វើការណែនាំដល់ម្ចាស់ទីតាំង ស្ថិតនៅចំណុចផ្ទះលេខ១១ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្ដម​ ឃ្លាំង​ ហួត​ សូមឲ្យបងប្អូនដែលបាត់ម៉ូតូកន្លងមក អីលូវនេះម៉ូតូចំនួន​ ៥០០គ្រឿង​ ដែលប្រមូលបានពីទីតាំងហាងបញ្ចាំឃ្លាំងរំសេវ ដែលពាក់ព័ន្ធទទួលផលចោរកម្ម និងគ្មានឯកសារ​ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅ OCIC ខណ្ឌជ្រោយចង្វារ ដូចច្នេះបងប្អូនអាចទៅរកបានដោយផ្ចាប់ជាមួយនឹងឯកសារម៉ូតូ៕