ព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួនអាចមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅ២០ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ២១–២៧ ខែកញ្ញា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានី-ខេត្ត តំបន់មួយចំនួននឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ រហូតដល់ច្រើន និងលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់៕

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បាបបញ្ជាក់ថា ដោយមានសម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក នឹងខ្ពង់រាបភាគឥសានកម្ពុជា។ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។

ដោយឃើញ ស្ថានភាពធាតុអាកាស ដូចនេះ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បន្តសូមឲ្យអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំនន់ទឹកភ្លៀង៕