ខេត្តបាត់ដំបង៖ ករណីនេះបណ្តាលមកពីទំនាស់ពាក្យសម្តី ទើបបាន ជនសង្ស័យម្នាក់បានយកញញួរដែកវាយទៅលើជនរងគ្រោះចំនួន០៣ញញួរបណ្តាលឲ្យរងរបួសបែកក្បាល នៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី ១៩ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបង។
ជនសង្ស័យ ឈ្មោះហម វីរ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ និងជនរងគ្រោះ ឈ្មោះរុន ប៊ុនធឿនភេទប្រុស៣៥ឆ្នាំ។ ជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិកកោះ ឃុំអូតាគី ស្រុកថ្ម គោល ខេត្តបាត់ដំបង។
ជនរងគ្រោះត្រូវនាំទៅព្យាបាលនៅមន្ទីរពេទ្យរីឯជនសង័្សយត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដេីម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕