ខេត្តឧត្តរមានជ័យ៖ ស្ថានភាពនៅទំនប់អាងទឹកតាម៉ុកដល់កម្រិតប្រកាសអាសន្ន នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ស្ថានភាពនៅទំនប់អាងទឹកតាម៉ុកដល់កម្រិតប្រកាសអាសន្ន ដោយទឹកក្នុងអាងមានកម្ពស់ ៣,៨២ម៉ែត្រ ឡើងដល់កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ៕