គិតទៅទឹកមាត់សម្តេចតេជោពិតជាប្រៃ! សមត្ថកិច្ចជំនាញខណ្ឌទួលគោក ចុះបង្រ្កាប កន្ទុយលេខវៀតណាម ចំនួន ០៤ទីតាំង ឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ និងដកហូតសម្ភារៈមួយចំនួន

 

លោក វរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទទួលគោក បានដឹកនាំកម្លាំងផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់(កន្ទុយលេខវៀតណាម)ចំនួន ០៤ ទីតាំង ដោយឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់(ស្រី០៥នាក់)​ និងដកហូតសម្ភារៈមួយចំនួន។

បច្ចុប្បន្ន: ជន​សង្ស័យ​ខាងលេីកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕