បរិមាណទឹកភ្លៀងដែលបានធ្លាក់ បានបង្កឲ្យមានជំនន់ទឹកភ្លៀងនិងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូច ស្ថិតនៅភូមិសាស្រ្តស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

 

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បរិមាណទឹកភ្លៀងដែលបានធ្លាក់ ក្នុងកម្រិត ១២០,៥ មម និងបានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូច តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តស្រុកចុងកាល់។

ហេតុដូច្នោះហើយ បើភ្លៀងឈប់បន្តធ្លាក់ទឹកនឹងស្រកចុះមកជាស្ថានភាពធម្មតាវិញនាល្ងាចថ្ងៃនេះ៕