ខេត្តឧត្តរមានជ័យ ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ ដើម្បីសម្ពោធអាគារទីបញ្ជាការ អគារស្នាក់នៅ និងឃ្លាំង សរុប ៣៦ខ្នង នៅកងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕