ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៧៣៦ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ២៩៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ០២នាក់ ក្នុងនេៈមិនបានចាក់វ៉ាក់=០ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ៥៣៣៣ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ០៦នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ៧៣០នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២៦,៤៨៩នាក់
អ្នកជាសះស្បើយសរុប= ១២០,៤៦២នាក់
អ្នកស្លាប់= ៣,០១៧នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៥៧២នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕