កម្មករស៊ិនទ្រី២នាក់ រងរបួសធ្ងន់ ដោយរថយន្ត លោកឧត្តមសេនីយ៍យោធាផ្កាយ២ម្នាក់ បើកបុករថយន្តJeep បន្តទៅបុករថយន្តស៊ិនទ្រីចំពីក្រោយដែលកំពុងឈប់ប្រមូលសំរាម នៅចំណុចផ្លូវ២១៧ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើគេដាក់ការសង្ស័យថាប្រហែលជាលោកឧត្តមសេនីយ៍យោធាផ្កាយ២ម្នាក់ សង្ស័យស្រវឹងស្រាខ្លាំងរហូតជោគជាំ បើកបុករថយន្តស៊េរីទំនើបJeep ទៅបុករថយន្តសុីនទ្រីសុិនទ្រីដែលកំពុងឈប់ប្រមូលសំរាម៕