មន្រ្តីជំនាញ ក.ប.ប សាខាខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ ស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈ ចំនួន ២១ទីតាំង បានរកឃើញ ចំនួន ១០ទីតាំង មានភាពមិនអនុលោម ។
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តបាត់ដំបង បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈពីការកេងប្រវ័ញ្ចដោយចេតនានិងអចេតនាពីអតិថិជនដែលជាអ្នកប្រើប្រាស់។
មន្រ្តីជំនាញ ក.ប.ប ខាងលើ បានចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនិតិវិធីចំពោះម្ចាស់ ស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈ ចំនួន ១០ទីតាំង ដែលចាក់ប្រេងមិនគ្រប់លីត្រ ៕