ល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង ដ៏ធំដុះស្នឹម នៅក្នុងសង្កាត់អូរចារ ម្ចាស់អ្នកបើកឈ្មោះ អួន តាល់ អាចមានភាគហ៊ុនជាមួយអធិការក្រុងបាត់ដំបង និងអាចជាប់ពាក់ព័ន្ធជាមួយលោកឧត្ដមសេនីយន៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង

 

ខេត្តបាត់ដំបង៖ លេងយូរ បើកយូរ មិនបង្រ្កាប ល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង ដ៏ធំដុះស្នឹម នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អ្នកណា អ្នកណា ក៏គេដឹងលឺច្បាស់ដែរ ថា ល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង ខាងលើ ម្ចាស់អ្នកបើកឈ្មោះ អួន តាល់ រហូតប្រភពបានបង្ហើបប្រាប់ឱ្យដឹងទៀតដែរថាបុគ្គលឈ្មោះ អួន តាល់ និងលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង អាចមានភាគហ៊ុនជាមួយគ្នាទើបអាចបើកលេងល្បែងខាងលើដំណើរការបានយ៉ាងរលូន។

ប្រភពខាងលើមួយទៀតបានប្រាប់ដោយលាក់ការយ៉ាងសំងាត់ព្រោះខ្លាចគេធ្វើបាប ល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង ខាងលើ ម្ចាស់អ្នកបើកឈ្មោះ អួន តាល់ គឺបានត្រូវរ៉ូវគ្នាជាមួយលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបប និងអាចជាប់ពាក់ព័ន្ធជាមួយលោកឧត្ដមសេនីយន៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រង់ចាំការបំភ្លឺ ពី លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង និងលោកឧត្ដមសេនីយន៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕