ភ្នំពេញ៖ ទីតាំងមួយកន្លែងដាក់ផ្ញើរម៉ូតូ មានកិបសំបុត្រ ត្រូវបានចោរចូលលួចក្នុងមួយយប់បាត់អស់ម៉ូតូ ឌ្រីមសង់ ៦គ្រឿង កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីបាត់ម៉ូតូ៦គ្រឿង គេដាក់ការសង្ស័យថាប្រហែលជាក្រុមជនសង្ស័យមានការជាប់ពាក់ព័ន្ធជាមួយម្ចាស់ទីតាំង ព្រោះ ថា មានសន្តិសុខយាម មានអ្នកកិបសំបុត្រ ចាក់សោររបងខាងក្រៅជាប់៕