សាលក្រម សម្រេច ឃុំខ្លួន ជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ចំនួន ៩ឆ្នាំ និងបក្សពួកម្នាក់ ៦ឆ្នាំ និង៣នាក់ទៀត ៨ឆ្នាំ និងរួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន ៥០ម៉ឺនដុល្លារ និងជំងឺចិត្ត២០០លានរៀល

 

នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោក ស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការលើជនជាប់ចោទចំនួន៥ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់សម្រេចឃុំខ្លួន ទោសទណ្ឌមានដូចខាងក្រោម ៖

១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ភេទប្រុសអាយុ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក ដាក់ពន្ធនាគារ៩ឆ្នាំ
២.ឈ្មោះ កេត ម៉ាច ភេទប្រុសអាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ
៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុសអាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ
៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុសអាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ
៥.ឈ្មោះ នេត ផៃមុនី ភេទប្រុសអាយុ៤២ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ ។ សាលក្រមនេះសម្រេចឲ្យជនជាប់ចោទទាំងអស់រួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន៥០ ម៉ឺនដុល្លារ និងជំងឺចិត្ត២០០ លានរៀល។

សូមបញ្ជាក់ថា ជនជាប់ចោទ មានគ្នា ៧នាក់ រត់គេចខ្លួន ២នាក់ ករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង បានប្រព្រឹត្តិបទល្មើសចំនួន២ធំៗ
១. ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២១។
២. ករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា សវនាការនេះត្រូវបានលើកពេលវិញ ដោយសារនៅនីតិវិធីចៅក្រមស៊ើបសួរ មានការខ្វះខាតមួយចំនួន និងឲ្យកោះហៅជនរងគ្រោះ និងសាក្សី មកបំភ្លឺ ដូច្នេះលោកស្រីចៅក្រម បានសម្រេចចាត់របៀបបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីកោះហៅជនរងគ្រោះ និងសាក្សី ឡើងវិញ ក្រោយពីនីតិវិធីស៉ើបសួរ លោកស្រីចៅក្រមនិងកំណត់ពេលសវនាការសារជាថ្មី៕