ទិន្នន័យថ្ងៃនេះរកឃើញ ៥៥២នាក់ ប្រភេទអូមីក្រុងទាំងអស់ និង អ្នកជាសៈស្បើយចំនួន ២៨៥ករណី សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៥៥២ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ២៨៥នាក់ និងអ្នកស្លាប់ថ្មីចំនួន សូន្យនាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ៤៦០៣ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ១៣នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ៥៣៩នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២៥,៧៥៣នាក់
អ្នកជាសះស្បើយសរុប= ១២០,១៦៥នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៥៦៦នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕