ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួនអាចមានជំនន់ទឹកភ្លៀង និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ៧ – ១៣ ខែកញ្ញា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានី-ខេត្ត តំបន់មួយចំនួននឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ រហូតដល់ច្រើន និងលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់៕

ចាប់ពីថ្ងៃទី ៦-៩ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តជាប់តំបន់ជួរភ្នំទីទំនាប ជាប់ផ្លូវទឹក នឹងមានជំនន់ទឹកភ្លៀង។
ចាប់ពីថ្ងៃទី ៧-៩ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់៕