ព្រោះតែជឿព្រហ្ម វិលត្រឡប់មកពីភ្នំគូលេនវិញ ត្រូវបាន ឪពុក ម្តាយ ស្តីបន្ទោសឱ្យក៏សម្រេចចិត្តចងករសម្លាប់ខ្លួន នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។
មួយហេតុការមួយកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានយុវជនម្នាក់មានឈ្មោះ ម៉ាន ម៉ាត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម ដោយតូចចិត្តនិង ឪពុក ម្តាយ ស្តីបន្ទោសឱ្យពេលវិលត្រឡប់មកពីភ្នំគូលេនវិញក៏សម្រេចចិត្តយកខ្សែរហ្វាយៗពណ៌ខ្មៅ ចងករសម្លាប់ខ្លួនឯងតែម្តង៕