សំណាងល្អ ឆកតែមិនស្លាប់! ជាងភ្លើង ៣នាក់ឡើងរៀបចំប្រពន្ធ័កាប ត្រូវបានមេភ្លើងឆ្លងចរន្ត ឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

 

ខេត្តរតនគិរី៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ២០២២ ម៉ោង៩និង៣០នាទីព្រឹក ជាងភ្លើង៣នាក់ឡើងរៀបចំប្រព័ន្ធខ្សែរកាប៍ មេភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ទល់មុខស្ថានីយ៍ប្រេងយើង ស្ថិតនៅក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅក្បែរនោះជួយអន្តរាគមន៍ ទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ៕