ទិន្នន័យថ្ងៃនេះរកឃើញ ២០៤នាក់ ប្រភេទអូមីក្រុងទាំងអស់ និង អ្នកជាសៈស្បើយចំនួន ១៥៧ករណី សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ២០៤ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ១៥៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ៣២៤៦ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ០៩នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ១៩៥នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២៤,៣៤៣នាក់
អ្នកជាសះស្បើយសរុប= ១១៩,៣៥៣នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៥១៣នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕