ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia បន្ទាប់ពីរងការរិៈគន់ផ្ទួន ពីមហាជន រឿងយកល្បែង តំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀក ស៉ិចស៊ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឲ្យខេត្តស្ទឹងត្រែង។
សម្តេចតេជោ ខ្ញុំក៏សុំឲ្យលោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញអំពីអាកម្មវិធីបវរកញ្ញាស្អីគេនៀក [Miss Grand Cambodia] ដោយសារតែរឿងវាច្រើនពេក ឃើញគេបង្ហោះចុះបង្ហោះឡើង មើលសុំហៅគ្នាមកធ្វើការមើល រឿងហ្នឹងវាយ៉ាងម៉េចបានទៅចឹង តំណាងបាវិត តំណាងប៉ោយប៉ែត សុទ្ធតែល្បែង អាហ្នឹងគ្នាក៏លុបចោលហើយ ប៉ុន្តែតំណាងស្ទឹងត្រែង គេទាត់ចោល រួចហើយអ្វីដែលសំខាន់ គឺស្រែក អាឡេអាឡូ ពេញទឹកពេញដី នេះជាភារកិច្ចរបស់ក្រសួងវប្បធម៌ ធ្វើការភ្លាមៗ។ សុំថ្ងៃក្រោយ មើលបញ្ហានេះឡើងវិញ ខ្ញុំមិនថាខុសត្រូវយ៉ាងម៉េចទេ ក៏ប៉ុន្តែមតិមហាជន គឺបង្ហាញនូវការសោកស្តាយ យើងត្រូវស្តាប់នូវសំឡេងនេះផង ហើយធ្វើការកែតម្រូវ។
ការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ ឬ Miss Grand Cambodia 2022 ត្រូវបានគេដឹងថា រៀបចឡើងដោយ«ផលិតកម្មមហាហង្ស»ដែលមានលោក អ៉ិន សុភិន ជាអគ្គនាយកផលិតកម្ម កម្មវិធីនេះធ្លាប់បានរៀបចំប៉ុន្មានលើកមកហើយ។
គួរម្លឹកថាៈ កាលពីយប់ទី២៤.០៨.២០២២ មានកម្មវិធីប្រឡង Miss Grand Cambodia
។
ដោយនារីជាតួសម្ដែង បានស្លៀកពាក់ខើចលើខើចក្រោម លេចគល់ភ្លៅ ដើរបង្ហាញម៉ូត តំណាងឱ្យខេត្តស្ទឹងត្រែង។
ក្នុងនោះរដ្ឋបាលខេត្តស្ទឹងត្រែង បានបដិសេធថាៈ ឈុតដែលតំណាងនេះមិនបានឆ្លុះបញ្ចាំងពីសំលៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនោះទេ ហើយក៍ពុំបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្តអ្វីដែរ។
លុះឥឡូវៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ដែលមានការរិៈគន់៕