ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ១៨៤ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ២៣៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ៣០៥១ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ០៩នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ១៧៥នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២៤,១៣៩នាក់
អ្នកជាសះស្បើយសរុប= ១១៩,១៩៦នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៥០៤នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕