សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តលើកពេលជួបជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ទៅពេលក្រោយវិញ

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ទៅពេលក្រោយវិញ ។

សម្តេចតេជោ ហ៊ុន សែន បានមើលឃើញជាក់ស្តែងពីស្ថានភាពកូវីដ-១៩ មេរោគបំប្លែងថ្មីអូមីក្រុងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ និងដើម្បីរក្សាសុខភាពឱ្យបានល្អទាំងអស់គ្នាគឺមិនខ្វៈទេពេលវេលានៃការជួបជុំ តាសង្ឃឹមថាចៅៗ និងក្រុមគ្រួសារមានការយោគយល់ក្នុងគ្រាលំបាក ៕