ផ្អើលប្រទេសកម្ពុជា? ម្ចាស់ផលិតកម្មមហាហង្ស លេងមួយក្បាច់ ប្រជាពលរដ្ឋជិត ១៧លាននាក់ ស្ទើរតែរត់ជាន់ជើងគ្នា

 

បើគ្មានមតិរិះគន់ប្រហែលជាមិនសូមទោស មិនដកឈុតទាំងពីរនេះចេញពីការប្រកួតកម្មវិធី Miss Grand Cambodia ឆ្នាំ២០២២ និងដែលរៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ថ្ងៃខាងមុខនោះទេ។

កាលពីល្ងាចថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ២០២២​ លោក​ ហ៊ី​ វីរៈ​ អ្នកនាំពក្យក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ បានផ្ទុះប្រតិកម្មធ្ងន់ៗដែរ ដោយ លោក បានសរសេរនៅក្នុងហ្វេសបុកផ្ទាល់ខ្លួនថា​÷ «វប្បធម៌ខ្មែរប្រែមុខមាត់អ្នក សូមកុំយកជាធ្នាក់ទាក់យកប្រយោជន៍ខ្លួន»។ ត្រង់ឃ្លានេះ​ លោក​បានអត្ថាធិប្បាយថា​ វប្បធម៌ខ្មែរត្រូវបានជាន់ឈ្លីយ៉ាងគឃ្លើនពីសំណាក់វប្បធម៌បរទេសដែលបានជ្រាបចូលយ៉ាងគំហុកក្នុងយុគសម័យនេះ។ ទន្ទឹមនឹងនេះ ក៏មានការចូលរួមបំផ្លាញយ៉ាងសស្រាក់សស្រាំពីសំណាក់បុគ្គលគ្មានមនសិការមួយចំនួនផងដែរ ដោយយកឈ្មោះ ឬលើកយកការលើកស្ទួយវប្បធម៌ខ្មែរជាខែល តែទង្វើហាក់ផ្ទុយពីសម្តីទាំងស្រុងទៅវិញ។

ខណៈនេះសង្កេតឃើញថា មានការចែករំលែកយ៉ាងច្រើន និងរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរដែលស្រលាញ់វប្បធម៌ជាតិ ព្រោះឃើញមានការផ្សព្វផ្សាយរូបភាពល្បែងស៊ីសងក្នុងអំឡុងការហាត់សមកម្មវិធី Miss Grand Cambodia ២០២២ ដែលកម្មវិធីប្រកួតផ្លូវការនឹងប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២​ ក្នុងឈុតសម្លៀកបំពាក់តំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត។

លោក​ ហ៊ី​ វីរៈ​ បានចាត់ទុកការរិះគន់ពីសំណាក់ពលរដ្ឋខ្មែរ​ ចំពោះការផ្សព្វផ្សាយរូបភាពល្បែងស៊ីសងក្នុងអំឡុងការហាត់សមកម្មវិធី Miss Grand Cambodia ២០២២​ គឺជាការចូលរួមយ៉ាងសកម្ម​។ លោកគាំទ្រយ៉ាងខ្លាំងចំពោះការរិះគន់ក្នុងន័យស្ថាបនាទាំងអស់​ ដើម្បីលើកស្ទួយ​ និងអភិរក្សសិល្បៈវប្បធម៌។ ភាពឈឺឆ្អាល ការយកចិត្តទុកដាក់ ការិះគន់ ការបារម្ភ ការហួងហែង និងការចូលរួម ជាសូចនាករយ៉ាងសំខាន់​ ដើម្បីថែរក្សាមរតកវប្បធម៌ឱ្យបានគង់វង្ស៕

CATEGORIES
Share This