កងអង្គរក្ស ម្នាក់ បាន ស្លាប់ ស្របពេលក្មេងស្ទាវជិះម៉ូតូបំពានស្តុប មកបុកពីក្រោយ ម៉ូតូកងអង្គរក្ស

 

កងអង្គរក្សម្នាក់បានស្លាប់ ដោយសារក្មេងស្ទាវ ជិះម៉ូតូ បំបុកពីក្រោយ កាលពីម៉ោង១០÷៤០នាទីយប់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលក្តាន់ពីរ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺក្មេងស្ទាវបានជិះម៉ូតូមិនគោរពភ្លើងស្តុប និយាយរួមទៅគឺបំពានភ្លើងស្តុបជិះបំបុកពីក្រោយម៉ូតូអង្គរក្សបណ្តាលឱ្យបែកក្បាលហូរឈាម ស្លាប់ភ្លាមៗនៅចំណុចកើតហេតុ៕