ខេត្តព្រះសីហនុ៖ ក្មេងប្រុស ៣នាក់ នាំគ្នាចុះលេងទឹកសមុទ្រស្របពេលរលកធំៗកំពុងបោកប្រដេញគ្នាបណ្តាលឱ្យក្មេងប្រុសម្នាក់លង់ទឹកស្លាប់នៅចំណុចឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
សាកសពក្មេងប្រុសត្រូវបានរកឃើញ ដោយមានការចូលរួមសហការពីសមត្ថកិច្ចជំនាញ និងក្រុមសង្រ្គោះរបស់លោក ឧកញ៉ា ទៀ វិចិត្រ មានទាំងម៉ូតូទឹក និងអូប័រល្បឿនលឿន ចេញទៅអន្តរាគមន៌៕