មនុស្ស ៣នាក់ រងរបួសធ្ងន់ ស្រាល និងម្នាក់ទៀតស្លាប់ ស្របពេលទឹកទំនប់បង្ហៀរ《ថ្ពង》ចាល់ឡើងនឹងហូរខ្លាំងប៉ើងរថយន្តធ្លាក់ពីលើទំនប់លិចបាត់តែម្តង កាលពីយប់រំលងអាធ្រាត ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅត្រងចំណុចទំនប់ទឹកបង្ហៀរ《ថ្ពង》ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
តាមដំណើររឿង គឺ ជនរងគ្រោះមានគ្នា៤នាក់ បានជួបជុំគ្នាផឹកស៊ីនៅផ្ទះរហូតដល់រៀងស្រវឹងស្រឿងបាននាំគ្នាជិះរថយន្តឆ្លងកាត់ទំនប់ទឹកបង្ហៀរ《ថ្ពង》ទៅចូល KTV លុះច្រៀង រាំ សប្បាយ ចប់ បាននាំគ្នាជិះរថយន្តមកផ្ទះវិញ ដល់ចំណុចកើតហេតុត្រងទំនប់ទឹកបង្ហៀរ《ថ្ពង》ដោយមេឃភ្លៀងខ្លាំងទឹកចាលឡើងនឹងហូរខ្លាំងវាយប៉ើងរថយន្តធ្លាក់ពីលើទំនប់លិចបាត់តែម្តង។
ក្នុងហេតុការខាងលើនោះដែរគឺមានចំនួនមនុស្ស៤នាក់បានរួមដំណើរជាមួយគ្នា បីនាក់រងរបួសធ្ងន់ ស្រាល និងម្នាក់ទៀតលិចបាត់ជាមួយរថយន្ត លុះម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ទើបបានសមត្ថកិច្ចស្រុកស្នួល បានរករថយន្តឃើញស្ទូចឡើងគោក ខណៈបន្ទាប់មកទៀតក៍ប្រទះឃើញសពរងគ្រោះ។
សូមបញ្ជាក់ថា ជនរងគ្រោះ៣នាក់ រងរបួសធ្ងន់ និងជនរងគ្រោះម្នាក់ស្លាប់ មានអត្តសញ្ញាណដូចខាងក្រោម៖
ទី១/.ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(ជាអ្នកបើកបរ)រងរបួសស្រាល។
២/.ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ)រងរបួសស្រាល។
៣/.ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។ ទាំង៣នាក់ខាងលើបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
៤/.ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ(ស្លាប់)៕