លោកគ្រូ អ្នកគ្រូ ចំនួន៨នាក់ មកពីលាលាបឋមសិក្សាច្រេស សុំកិច្ចអន្តរាគមន៍ពីប្រធានមន្ទីរអប់រំ និងយុវជនកីឡាខេត្តតាកែវ សុំដកលោកនាយក ជី វី និងដកលេខា អ្នកគ្រូ អុីង ថាវី ចេញពីលាលាបឋមសិក្សាច្រេស ដោយរកឃើញកំហុស ២៦ចំណុចមានដូចខាងក្រោម
មានរឿងភ្នាក់ផ្អើលមកសុំកិច្ចអន្តរាគមន៍ឱ្យលោក ឡោ វីរិទ្ធី ប្រធានមន្ទីរអប់រំ និងយុវជនកីឡាខេត្តតាកែវ ជួយ ដែលលោកគ្រូ អ្នកគ្រូ ចំនួន៨នាក់ កើតទុកមិនសុខចិត្ត មកលើ នាយកគ្រប់គ្រងលាលាបឋមសិក្សា ច្រេស ស្ថិតនៅក្នុងភូមិព្រៃវែង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។
មូលហេតុ ចំណុច លោកគ្រូ អ្នកគ្រូ មិនពេញចិត្តមកលើថ្នាក់ដឹកនាំលាលាបឋមសិក្សា ច្រេស មានដូចខាងក្រោម៖
១. សុំដកលោកនាយក ជី វី ចេញពីសាលាបឋមសិក្សាច្រេស។ ២. ដកលេខា អ្នកគ្រូ អុីង ថាវី ចេញពីសាលាបឋមសិក្សា ច្រេស។
៣. តាំងពីឡើងជានាយកសាលា មិនមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុសាលា។
៤. ធ្វើការអាងតែអំណាច អួតអាង។
៥. ថវិកាចាយគ្មានតម្លាភាព(ចាយវាយខ្ជីខ្ជារ)។
៦. លោកនាយកសាលាបឋបមគ្មានចក្ខុវិស័យ។
៧. លោកនាយកគ្មានគុណសម្បត្តិ។
៨. សម្ភារៈបង្រៀនស្ទើរតែគ្មានគ្រប់ថ្នាក់(បាត់បង់លុយBP)។
៩. ចំណែកសម្ភារៈធ្វើដូចរបស់ឯកជន។
១០. ខ្វះការលើកទឹកចិត្តជាគ្រូបង្រៀន។
១១. សម្លៀកបំពាក់មិនសមរម្យសមជាតារាចម្រៀង។
១២. គ្មានក្រមសីលធម៌វិជ្ជាជីវ:ជាគ្រូបង្រៀន។
១៣. ខ្វះការទំនាក់ទំនងជាមួយអង្គភាពផ្សេងៗ
១៤. លោកនាយកផ្លែផ្កាពាក្យសម្ដីដាក់គ្រូៗដ៏ទៃថា ទន្សាយដេក ដាស់ទន្សាយឲ្យដើរ។
១៥. លោកនាយកប្រព្រឹត្តអំពើអបាយមុខ។
១៦.ទង្វើនិងសកម្មភាពរបស់លោកនាយកសាលានិងលេខាធិការមិនសមរម្យ ធ្វើអោយបុគ្គលិកមិនចង់ចូលទីចាត់ការ។
១៧. លោកនាយកនិងលេខាធិការ បង្ករឿងអាស្រូវនៅក្នុងសាលារៀន។
១៨. ពេលប្រជុំបច្ចេកទេសអាហារសម្រន់ វេចខ្ចប់ចែកដូចអ្នកសំទាន។
១៩. លោកនាយកមិនគោរពពេលវេលាមិនទៀទាត់ទៀត។
២០. លេខាធិការចុះអធិការកិច្ចមានសិទ្ធិស្ដីបន្ទោសគ្រូៗ។
២១. ពេលប្រជុំប្រចាំខែលេខាធិការនិយាយច្រើនជាងនាយក។ ២២. លេខាធិការយកឈ្មោះអង្គភាពទៅប្រើដើម្បីប្រមូលលុយគ្រូកិច្ចសន្យា ហើយប្រាប់ថានឹងបានចូលក្របខណ្ឌពេញសិទ្ធ។ ២៣. លេខាធិការនិយាយប្រើពាក្យស្លោកថា ចង្កេះមួយបាច់ កុំចង់កាច់ចង្កឹះមួយ។
២៤. លេខាធិការមកពុំទាន់ម៉ោងធ្វើការ លោកនាយកនិយាយថា កុំមើលបំណាំងគាត់ព្រោះលេខាធិការគ្មានសិស្សគ្រប់គ្រង។ ២៥. លេខាធិការស្លៀកពាក់មិនសមរម្យ ។
២៦. មានរឿងក្នុងអង្គភាពមិនសម្របសម្រួល តែបែរជាហៅលោកនាយកក្នុងកម្រងមកស្ដាប់ការស្ដីបន្ទោសទៅវិញ។
ដូចបានជម្រាបជូនខាងលើ យើងខ្ញុំជាលោកគ្រូអ្នកគ្រូ សហគមន៍ មាតាបិតា អាណាព្យាបាលសិស្ស នៃសាលាបឋមសិក្សា ច្រេស សូមធ្វើការបដិសេធ លោកនាយកសាលា និងលេខាជាដាច់ខាត។
ហេតុដូច្នោៈហើយ សូម លោក ប្រធានមន្ទីរអប់រំ និងយុវជនកីឡាខេត្តតាកែវ ជួយរងដំណោះស្រាយជូនពួកខ្ញុំដែលជាគ្រូបង្រៀនផង ទាក់ទិននិងបញ្ហានេះមិនអាចសុំការបំភ្លឺពីលោកប្រធានមន្ទីរបានទេ ដោយខលទូរស័ព្ទចូលមិនលើកហើយនិងនាយកសាលាផងដែរ៕