គម្រោងដេញថ្លៃ បានបង្កើតជាអំពើរពុករលួយ នៅក្នុងសាលាឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត តម្លៃប៉ាន់ស្មានមានចំនួន៦៦,០៧៨,២៧៣ រៀល

 

ខេត្តកំពត៖ គម្រោងដេញថ្លៃ បានបង្កើតជាអំពើរពុករលួយ ខុបខិតគ្នា ដោយមិនគិតពីគុណភាព ចឹងតើបានផ្លូវតាម ភូមិ ឃុំ មួយចំនួនធ្វើមិនចេះហើយ ហើយអស់តែលុយគំរោង លុយរដ្ឋ។

កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩.៣០នាទី នៅសាលាឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត គំរោងដេញថ្លៃ ក្នុងតម្លៃប៉ាន់ស្មានក្នុងការដេញមានចំនួន៦៦,០៧៨,២៧៣ រៀល ដែលមានចំនួន៣ក្រុមហ៊ុនបានដាក់ប៊ីតចូលរួមដេញថ្លៃ ចំណែកក្រុមហ៊ុនដ៏ទៃទៀតអង្គុយរឺក៏ដកខ្លួនចេញដើម្បីរងចាំលុយថ្លៃទឹកតែនៅខាងក្រៅ។

ក្រុមហ៊ុនដែលចូលរួមក្នុងការដាកើដេញថ្លៃរួមមាន:
១. ក្រុមហ៊ុន ឃឹម ពេជ្រចិន្តា ដេញថ្លៃ 64,000,000៛
២.ក្រុមហ៊ុន ង៉ែត ផាន់ណាត ដេញថ្លៃ66,0000,00៛
៣.ក្រុមហ៊ុន យី តេង លី ដេញថ្លៃ63,500,000៛

ក្រុមហ៊ុនដែលដេញថ្លៃបានគំរោងឈ្មោះក្រុមហ៊ុន យី តេង លី ដែលមានតម្លៃទឹកលុយចំនួន 63,500,000 រៀល ហើយត្រូវបានបែងចែកទឹកលុយទឹកតែទៅតាមក្រុមហ៊ុននីមួយៗដែលដកខ្លួនចេញមិនចូលរួមដេញថ្លៃរងចាំយកលុយទឹកតែនៅពីខាងក្រៅអាស្រ័យតាមក្រុមហ៊ុនតូច ឬធំ៕