សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅចិន ជប៉ុន សង្ហបុរី ថៃ ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នក វិភាគខ្លះដើម្បីបង្កើនចំណេះដឹង

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា÷ សម្តេច បង្ហោះរូបភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅទស្សនកិច្ចនៅចិនជប៉ុន សង្ហបុរី ថៃ ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នក
វិភាគខ្លះដើម្បីបង្កើនចំណេះដឹង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧបនាយករដ្ឋមន្ត្រីទទួល។
ក្នុងឋានះជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានានិងក៍ជាទម្លាប់ពិធីការតែងមានពិធីត្រួត
ពលទាំងយើងទៅប្រទេសគេទាំងគេមក
ប្រទេសយើង។
សោកស្តាយដែលអស់លោកអ្នកវិភាគ
មិនបានយកទស្សនកិច្ចហ៊ុន ម៉ាណែត
នៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមក
វិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួន
ច្រើនហើយកំរិតខ្ពស់ទៀតផង។ម្យ៉ាងទៀតហ៊ុន ម៉ាណែតត្រូវបាននាយក
រដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប
(ហាតូយ៉ាម៉ា២០១១ សុីនហ្រូ អាបេ២០១៨
គីសុីដា២០២២)។
សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែរ
រៀនសូត្រឱយចេះដឹងជាងនេះ៕