ខេត្តកំពត៖ គួរឱ្យអស់សំណើច លោក កឹម បូណា អភិបាលស្រកអង្គរជ័យ ខេត្តកំពត បានឆ្លើយតបជាមួយអ្នកសារព័ត៌មាន ប្រចាំទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HR News TV) តាមរយៈប្រព័ន្ធសង្គមតេលេក្រាម ថា ល្បែងស៊ីសងមាន់ជល់អនឡាញ៤ទីតាំង នៅក្នុងឃុំឈើទាល និងឃុំតានី《មានអាជ្ញាបណ្ណស្របច្បាប់》។
កាលពីថ្ងៃទី២៥-២៦-២៧ ខែកក្កដា ឆ្នាំ២០២២ និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មាន ប្រចាំទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HR News TV) បានទំនាក់ទំនងទៅ លោក ប្រាក់ មីន អធិការរងស្រុកអង្គរជ័យ ខេត្តកំពត តាមរយៈប្រព័ន្ធសង្គមតេលេក្រាម លោកអធិការរងស្រុកអង្គរជ័យ បានឆ្លើយបំវាងដានរហូត ដោយរវល់អត់ឈប់មិនព្រមចុះបង្រ្កាប
ល្បែងស៊ីសង មាន់ជល់អនឡាន ៤ទីតាំង ស្ថិតនៅក្នុង ឃុំឈើទាល និងឃុំតានី។
រាល់ពេលអ្នកសារព័ត៌មាន ប្រចាំទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HR News TV) សូមកិច្ចសហការជាមួយលោក ប្រាក់ មីន អធិការរងស្រុកអង្គរជ័យ ខេត្តកំពត មិនមានលទ្ធផល និងមិនចុះបង្រ្កាប រហូត អ្នកសារព័ត៌មាន បាន សូម កិច្ចសហប្រតិបត្តិការម្តងទៀត ពី លោក កឹម បូណា អភិបាលស្រុកអង្គរជ័យ តាមរយៈប្រព័ន្ធសង្គមតេលេក្រាម លោក បានប្រាប់ថា ល្បែងស៊ីសងមាន់ជល់អនឡាញ 《មានអាជ្ញាបណ្ណស្របច្បាប់》។
ចឹងហើយបានជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក មានប្រសាសន៍មិនខុស 《មន្រ្តីគ្រាប់ល្ពៅ មន្រ្តីជើងដប់ ខំឱ្យបុណ្យស័កធំផង តែលោក កឹម បូណា មិនស្វែងយល់ អំពីបទល្មើស មួយណាស្របច្បាប់ មួយណាមិនស្រប់ច្បាប់ ស្របតាម ភូមិ ឃុំ មានសុវត្តិភាព មាន៧ចំណុច÷
ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
ទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕