ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានអញ្ជើញដឹកនាំក្រុមការងារខេត្តបន្ទាយមានជ័យ អញ្ជើញយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ មកពី៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានអញ្ជើញដឹកនាំក្រុមការងារខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម លោកជំទាវលោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មាធិការសាខា លោក លោកស្រីសមាជិកគណៈកម្មាធិការអនុសាខា មេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិ និងអ្នកស្ម័គ្រចិត្តកក្រក បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ មកពី៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី។
នាឱកាសនាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ មកពី៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី
ឯកឧត្តម អ៊ុំ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិ លោក តែងតែយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋទូរទាំងប្រទេសដែលជួបការលំបាក ។
ចំពោះ គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អំណោយ÷
អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ២យួរ, ប្រេងឆា១ដប, ស្ករស១គីឡូក្រាម, ប្រេងកូឡា១ដប, ទឹកសុទ្ឌ២យួរ,ជែលលាងសម្អាតដៃ៤ដប, សារុង១,អាវយឺតកមូល៥ ,ថវិកាសាខា និងថវិកាផ្ទាល់របស់ឯកឧត្តមនិងលោកជំទាវមួយចំនួនផងដែរ ។
ចុងបញ្ចប់កម្មពិធី ឯកឧត្តម អ៊ុំ រាត្រី បានណែនាំបងប្អូនដែលផ្ទុកមេរោគអេដស៍ទាំងអស់គ្នាត្រូវចេះថែរក្សាសុខភាព បើមានបញ្ហាត្រូវរកមណ្ឌលសុខភាពឬមន្ទីរពេទ្យមិនត្រូវលាក់លៀម ព្រោះឥឡូវមិនមានការរើសអើងអ្វីនោះទេ និងឯកឧត្តម សូមអរគុណដល់អាជ្ញាធរភូមិ ឃុំនិងមណ្ឌលសុខភាពបត់ត្រង់ដែលបានសហការជាមួយសាខាកក្រកដោយសាខាបានយោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ៕