សារសម្លេងពិសេស សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យ បញ្ជាការដ្ឋានអង្គរក្ស ជាង១.០០០នាក់ និងប្រើគ្រឿងចក្រ១១៣គ្រឿង ដាំកូនឈើប្រណិតឡើងវិញ លើផ្ទៃដី៥៣០ហិចតា នៅតំបន់ភ្នំតាម៉ៅ និងរក្សាទុកជាតំបន់ដីព្រៃអភិរក្ស ឱ្យក្លាយជាសួនព្រៃឈើប្រណិតនៅកម្ពុជា

 

សារសម្លេងពិសេស របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានចេញបទបញ្ជាឱ្យកងកម្លាំងកងទ័ព នៃបញ្ជាការដ្ឋានអង្គរក្ស ជាង១.០០០នាក់ និងប្រើគ្រឿងចក្រចំនួន១១៣គ្រឿង ចេញប្រតិបត្តិការដាំកូនឈើប្រណិតឡើងវិញនៅលើផ្ទៃដីចំនួន៥៣០ហិចតា ដែលបានឈូសឆាយកន្លងមកដោយក្រុមហ៊ុនឯកជន នៅតំបន់ភ្នំតាម៉ៅ។

សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា តំបន់ភ្នំតាម៉ៅនេះនឹងដាក់ជាតំបន់ដីព្រៃអភិរក្ស និងប្រែក្លាយដីព្រៃដាំកូនឈើថ្មីនេះ ឱ្យក្លាយជាសួនព្រៃឈើប្រណិតនៅកម្ពុជា ៕

CATEGORIES
Share This