កាស៊ីណូ សុខ គីមម៉េង ខេត្តកំពត បានបើកលេង ល្បែងមាន់ជល់ និងអាប៉ោង យ៉ាងរលូន សមត្ថកិច្ចបែរជាធ្វើមិនដឹង ស្ងាត់ដូចចោលួចសេះ

 

ខេត្តកំពត ÷ កាស៊ីណូ មានឈ្មោះថា សុខគីមម៉េង បានបើកលេង ល្បែងមាន់ជល់ អាប៉ោង យ៉ាងគគ្រឹកគគ្រេង តែសមត្ថកិច្ច អាជ្ញាធរ ដូចជាធ្វើមិនដឹង នៅចំណុច ច្រកព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅចំណុច តន់ហន់ ភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។

មតិជាច្រើនមានការងឿងឆ្ងល់ថា តើអជ្ញាធរសមត្ថកិច្ចមានបានដឹងដែរឬទេ? ឬក៏ដឹងហើយបែរជាធ្វើមិនដឹង ថាកាស៊ីណូ មានឈ្មោះថា សុខគីមម៉េង បានបើកលេង ល្បែងមាន់ជល់ អាប៉ោង ។ ឬមួយម្ចាស់កាស៊ីណូ សុខ គីមម៉េង បានចែកភាគលាភដល់មន្រ្តីសមត្ថកិច្ច អជ្ញាធរ ថ្នាក់ក្រោមរហូតដល់មន្រ្តីសមត្ថកិច្ច អជ្ញាធរ ថ្នាក់លើ ទើបបាន កាស៊ីណូ សុខ គីមម៉េង នៅច្រកតន់ហន់ បើកលេងបានយ៉ាងរលូន ។

បើតាមទីភ្ញាក់ងារសាព័ត៌មាន អេចអរញូស៍ ធីវី (HR NEWS TV) ទទួលបានប៉ុន្មានថ្ងៃមុននៅចំណុចកាស៊ីណូខាងលើនេះ គឺមានបណ្តាញសារព័ត៌មានជាច្រើនបានផ្សាយចំពោះអ្នកសារព័ត៌មានម្នាក់បានសម្របសម្រួលជាអ្នកដាក់កញ្ចប់លុយជាប្រចាំខែដល់អ្នកសារព័ត៌មានមួយចំនួន ។

អាស្រ័យហេតុនេះ បើសមត្ថកិច្ចបានឃើញបើតាមទីភ្ញាក់ងារសាព័ត៌មាន អេចអរញូស៍ ធីវី (HR NEWS TV) ចេញផ្សាយហើយសូមជួយបំភ្លឺផងទៀន ។ ថាតើម្ចាស់កាស៊ីណូ សុខ គីមម៉េង បានចែកភាគលាភដល់មន្រ្តីសមត្ថកិច្ច អជ្ញាធរ ថ្នាក់ក្រោមរហូតដល់មន្រ្តីសមត្ថកិច្ច អជ្ញាធរ ថ្នាក់លើ ពិតមែនដែរទេ ?

CATEGORIES
Share This