ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានបើកកិច្ចប្រជុំទ្វេភាគី រវាងប្រទេសដែលមានព្រំដែនជាប់គ្នា ជាពិសេសមានច្រកព្រំដែនចេញចូលស្របតាមផ្លូវច្បាប់រវាង ប្រជាជន នឹងប្រជាជន នឹងដឹកទំនិញទៅវិញទៅមក នៃប្រទេសទាំងពីរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ នៃព្រះរាជណាចក្រថៃ ៕