ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែសីហា ឆ្នាំ២០២២ អាចមានជំនន់ទឹកភ្លៀងមកលើចំនួន ៨ខេត្ត

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១៧ – ២៣ ខែសីហា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានី-ខេត្ត តំបន់មួយចំនួននឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ រហូតច្រើនក៏មានដែរ ។

ហើយអ្វីដែលសំខាន់ទៅទៀត នៅតាមរាជធានី-ខេត្ត មួយចំនួនក្នុងតំបន់ មានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដោយហេតុការបាតុភូតគ្រោះធម្មជាតិដូចខាងលើ និងអាចធ្វើឱ្យមានជំនន់ទឹកភ្លៀងមកលើខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ ៕

CATEGORIES
Share This